2013/07/04

របៀប​ដក​ចេញ Attribution របស់ Blogspot Template

នៅ​ពេល​លោក​អ្នក​​ប្រើ Template ដែល​ផ្តល់​ស្រាប់ ឬ​ផ្សេងៗ​ទៀត​ដែល Blogspot ដាក់​អោយ​ប្រើ​នោះ វា​​តែងតែ​មាន​ពាក្យ​មួយ​ឃ្លា​នៅ​​បាត​ប្លក​មក​ថា ឈ្មោះ Template. Powered by Blogger ឧទាហរណ៍ Simple template. Powered by Blogger ។ លោក​អ្នក​អាច​កែ​ពាក្យ​ទាំង​នោះ​បាន​ដែរ​តែ​មាន​កំណត់ ដូច្នេះ​បើ​ចង់​កែ​ទៅ​តាម​ការ​ចង់​បាន​ដោយ​សេរីនោះ​សូម​មើល​ខាង​ ក្រោម​នេះ ៖

- ជា​ធម្មតា អ្នក​អាច​ចូល​ទៅ​កែ​ប្រែ​តាម​រយៈ Layout >> រួច​ចុច​លើ Edit របស់ Attribution gadget
បានត្រឹមបន្ថែមពាក្យប៉ុណ្ណោះ
- ​លោក​អ្នក​មាន​សិទ្ធិ​​​ត្រឹម​សរសេរ​ពាក្យ​​បន្ថែម រីឯ​ពាក្យ​ថា Simple template. Powered by Blogger គឺ​
មិន​អាច​កែប្រែ​បាន​ទេ​។ ដើម្បី​កែ​ប្រែ​បាន​ទាំងអស់​នោះ លោក​អ្នក​ត្រូវ​ដោះ​សោ Attribution gadget
ជា​មុន​សិន​ដោយ៖
- ចូល​ទៅ​ក្នុង​គណនី Blogger របស់អ្នក​តាម www.blogger.com
- ចូល​ទៅ​កាន់ Template >> Edit HTML (សូមមើល​រូប​ខាង​ក្រោម)
  
- ចុច​ដាក់ Cursor នៅ​ក្នុង​ទីតាំង​កូដ​របស់ Template ឲ្យ​វា​លោត​នៅ​ទី​នោះ រួច​​ចុច Ctrl+F នោះ​ប្រអប់​ស្វែង​រក​នឹង​បង្ហាញ​ឡើង​នៅ​ជ្រុង​ខាង​​លើ​ផ្នែក​ខាង​ស្ដាំ។ សូម​​វាយ​ពាក្យ​ Attribution ក្នុង​ប្រអប់ស្វែង​រក ​លោក​អ្នក​នឹង​ឃើញ​កូដ​ខាងក្រោម
<!-- outside of the include in order to lock Attribution widget -->
<b:section class='foot' id='footer-3' showaddelement='no'>
<b:widget id='Attribution1' locked='true' title='' type='Attribution'/>
</b:section>
- អ្នក​ត្រូវ​ដូរ​ត្រង់​អក្សរ​ពណ៌​ក្រហម​ទៅ​ជា៖
showaddelement='yes'
locked='false'

សូម​មើល​គំរូ​ខាង​ក្រោម
<!-- outside of the include in order to lock Attribution widget -->
<b:section class='foot' id='footer-3' showaddelement='yes'>
<b:widget id='Attribution1' locked='false' title='' type='Attribution'/>
</b:section>
search រកពាក្យ​ Attribution
 - កែ​កូដ​ហើយ រួច​ចុច Save template នោះ​ការ​ដោះ​សោ Attribution gadget បាន​ហើយ។
- លោក​អ្នក​អាច​ចូល​ទៅ​លុប​ Attribution gadget តាម Layout >> រួច​ចុច​លើ Edit របស់ Attribution gadget រួច​ចុច​លុប​ចោល។
- ដើម្បី​សរសេរ​​យើង​ត្រូវ​ចូល​ទៅ​សរសេរ​នៅ​ក្នុង​កម្មវិធី​និពន្ធ​ផ្ទាល់​ របស់ Blogger ដោយ​សរសេរ​និង​អាច​ដាក់​តំណ​ភ្ជាប់​ផ្សេងៗ​បាន រួច​ចម្លង​វា​ជា HTML ទុក។
- ចូល​ទៅ Layout ចុច​បើ​យក widget ដែល​មាន​​ឈ្មោះ HTML/JavaScript ដើម្បី​សរសេរ​ ឬ​ក៏​បិទ​ភ្ជាប់​ពាក្យ​ដែល​យើង​សរសេរ​រួច​ខាង​លើ​ ដាក់​ចូល។
វាយពាក្យដែលអ្នកចង់បង្ហាញក្នុងប្រអប់

No comments:

Post a Comment