2013/07/03

នៅ​ពី​ក្រោយ​ជោគជ័យ​​ ១០០​លាន​ដុល្លារ​របស់យុវតី​វ័យ ២៣​​ឆ្នាំ​

Catherine Cook កាលជោគជ័យក្នុងវ័យ២១ឆ្នាំ
កាល​ពី​ពីរ​ឆ្នាំ​មុន​ Catherine Cook បាន​លក់​គេហទំព័រ​​ MyYearBook.com (ឥលូវមាន​ឈ្មោះ MeetMe)​ ដែល​នាង​បង្កើត​កាល​នៅ​រៀន​វិទ្យា​ល័យ​ក្នុង​តម្លៃ​ដ៏​ក្រាស់​ក្រែល​គឺ ​១០០​​លាន​ដុល្លារ​​​ខណះ​នាង​មានអាយុ​ត្រឹម​២១​ឆ្នាំប៉ុណ្ណោះ​។ នៅ​ពេល​នោះ​ គេហទំព័រ​នេះ​មាន​អ្នក​ចូល​មើល​ទូរ​ទាំង​ពិភព​លោក​ ៣២,៧លាន​នាក់​ ហើយ​មុន​នឹង​​​ទទូល​បាន​ជោគ​ជ័យ​បែប​នេះ​នាង​ត្រូ​វបាន​ឆ្លង​កាត់​​បទ​ពិសោធន៍​ជូរ​ចត់​ជា​ច្រើន​ក្នុង​​ជីវិត​​​ដូច​​​​​ជា​​ត្រូវ​​មិត្ត​​រួម​​ថ្នាក់​​និយាយ​​ឌឺ​​ឌង​​ដល់​​នាង​​ពី​​មហិច្ឆ​តា​​ដ៏​ធំ​​របស់​​នាង​​ជា​ដើម​​។ ទោះ​បី​​ជា​​យ៉ាង​​ណា​ក៏ដោយ​​​ នាង​​នៅ​​តែ​​អាច​​ជម្នះ​​ភាព​​ភ័យ​ខ្លាច​​ទាំង​ឡាយ​​បាន​​រហូត​​ទទួល​​បាន​​ជោគ​ជ័យ​។ ស្ត្រី​​ដ៏​​ជោគជ័យ​ដែល​ទើប​មាន​វ័យ២៣​ឆ្នាំ​រូប​នេះ​បាន​លើក​យក​​បទ​ពិ​សោធន៍​​ដ៏​​សំខាន់​​ចំនួន​ ​៤ ​​ដែល​​ជួយ​​ឲ្យ​​នាង​ជោគ​ជ័យ​។ ចំណុច​​ទាំង​​បួន​នោះ​​មាន៖
​1.ស្វែង​រក​បុគ្គល​គំរូ​សម្រាប់​ខ្លួន​អ្នក
​នៅ​ពេល​ដែល​នាង​មាន​អាយុ ១១ ឆ្នាំ​ នាង​បាន​យក​បងប្រុស​របស់​នាង​ធ្វើ​ជា​បុគ្គល​គំរូ ដែល​កាលណោះ​បងប្រុស​របស់​នាង​លក់​ក្រុមហ៊ុន​របស់​ខ្លួន​បាន​រាប់​លាន​ដុល្លារ​ត្រឹម​អាយុ ២៤ ឆ្នាំ ប៉ុណ្ណោះ។ ​សម្រាប់​នាង​ ​ការ​មើល​ពី​ការ​បង្កើត​ក្រុមហ៊ុន​របស់​​បងប្រុស​ពិត​ជា​មាន​សារៈសំខាន់​ ក្នុង​ការ​ជួយ​ផ្ដល់​ជា​ត្រីវិស័យ​សម្រាប់​នាង​ណាស់។ ​ណាមួយ​នាង​គិត​ថា​ បុគ្គល​គំរូ​នឹង​ជំរុញ​ចិត្ត​របស់​យើង​ឲ្យ​ចង់​ឈាន​ទៅ​រក​ជោគជ័យ​ដូចគ្នា។
​អាន​៖ ៦​ជំហាន​ឈាន​ទៅ​បង្កើត​អាជីវកម្ម​ហាង​កាហ្វេ
2.​ហ៊ាន​ប្រឈម​នឹង​ភាព​មិន​ប្រាកដប្រជា
​សហគ្រិន​មិន​មែន​ជា​មនុស្ស​ដែល​ហ៊ាន​ប្រថុយ​នឹង​ភាព​ប្រឈម​ដ៏​គ្រោះថ្នាក់​ បំផុត​នោះ​ទេ ​ប៉ុន្តែ​ពួកគេ​ដឹង​ថា ​​តើ​គួរ​ធ្វើ​អ្វី​ដើម្បី​តទល់​នឹង​ភាព​មិន​ប្រាកដប្រជា​នោះ។ ​នាង​បញ្ជាក់​ថា ៖ អ្វី​ដែល​ធ្វើ​ឲ្យ​សហគ្រិន​​ឈាន​ដល់​ចំណុច​ជោគជ័យ ​គឺ​ពួកគេ​ជំរុញ​ខ្លួន​ឯង​​ឲ្យ​រស់នៅ និង​ប្រឈម​នឹង​ភាព​ប្រថុយប្រថាន​ទាំង​ឡាយ
3.សរសេរ​ពី​ឧបសគ្គ​ដែល​ឆ្លង​កាត់​និង​រៀន​ស្វែង​យល់​ពី​វា
​Cook ​សារភាព​ថា ​​នាង​មិន​សម​ទៅ​នឹង​ភាព​ភ័យ​ខ្លាច ​និង​ភាព​មិន​ប្រាកដប្រជា​ឡើយ។ ​ការ​ដែល​នាង​និយាយ​បែប​នេះ​​ ព្រោះ​មិន​ថា ​អ្នក​ជោគជ័យ​ប៉ុណ្ណា​ទេ ​ការ​ប្រឈម ​និង​ភាព​មិន​ប្រាកដប្រជា​​តែ​ង​កើត​មាន​ជានិច្ច​ព្រោះ​ស្ថិត​ក្នុង​ កាលៈទេសៈ​ខុសៗ​គ្នា។ ​​នាង​គូស​បញ្ជាក់​ដូច្នេះ ៖ ការ​ភ័យ​ខ្លាច​បរាជ័យ និង​រឿង​ដែល​យើង​សូវ​​ស្គាល់​ច្បាស់ តែ​ង​កើត​មាន​ចំពោះ​មុខ​យើង​​ជា​និច្ច។​ សម្រាប់​នាង​ គន្លឹះ​ក្នុង​ការ​លុប​បំបាត់​ការ​ភ័យខ្លាច​​គឺកត់ត្រា​ពី​ឧបសគ្គ​ដែល​នាង​ឆ្លងកាត់​ក្នុង​កូន​សៀវភៅ​មួយ​និង​​រិះរក​វិធីសាស្ត្រ​ដោះស្រាយ​ពី​​ពេលមួយ​ទៅ​ពេលមួយ​។ ការ​កត់ត្រា​លើ​ក្រដាស​អាច​ឲ្យ​នាង​មើល​ឃើញ​ច្បាស់​ជាង​ការ​គិត​ បន្ទាប់​មក​នាង​នឹង​ធ្វើ​ជា​បញ្ជី​ ​និង​គម្រោង​ដើម្បី​ដោះស្រាយ។ ​​ជា​រៀងរាល់​ព្រឹក​នាង​​ សរសេរ​​ចំណុច​ពី ៣ ​ទៅ ៥ ​ដែល​នាង​ត្រូវ​ធ្វើ​​ក្នុង​មួយ​ថ្ងៃ ហើយ​នៅ​ពេល​យប់​នាង​ផ្ទៀងផ្ទាត់​ថា ​បាន​សម្រេច​ចំណុច​ទាំង​នោះ​ទេ។ ​​​​ក្រៅ​ពី​នេះ​ ​នាង​ក៏​ស្វែង​យល់​ពី​យុទ្ធសាស្ត្រ​ដែល​មាន​ប្រសិទ្ធភាព ​និង​ចំណុច​ខ្វះខាត​ផង​ដែរ។
4.នៅ​ជាមួយ​មនុស្ស​ដែល​ស្រលាញ់​អ្នក​ដោយ​គ្មាន​លក្ខខណ្ឌ
តាម​ការ​លើក​ឡើង​របស់ Cook ​ថ្នាំ​បន្សាប​ភាព​មិន​ប្រាកដប្រជា​ដ៏​ធំ​​គឺ​ ចំណាយ​ពេល​ជាមួយ​ក្រុម​មនុស្ស​ដែល​​គាំទ្រ​អ្នក។ ​​មនុស្ស​ទាំង​នេះ​​អាច​​ឲ្យ​អ្នក​និយាយ​​ជាមួយ​បាន​នៅ​ពេល​អ្នក​ជាប់​គាំង​ លើ​រឿង​អ្វី​មួយ​ មិន​ដឹង​ត្រូវ​ធ្វើ​អ្វី ​ទោះ​ជា​អ្នក​ទាំង​នោះ​មិន​សូវ​ដឹង​ច្បាស់​ពី​អ្វី​ដែល​អ្នក​ធ្វើ​ក៏​ដោយ។
ធម្មតានិយាយ​ពី​ផល​លំបាក​ដែល​អ្នក​ជួប​ប្រទះ​ចេញ​មក​ក្រៅ​ឮៗ​​ ដល់​មនុស្ស​ដែល​មាន​ឥរិយាបថ​វិជ្ជមាន​ និង​ស្រលាញ់​អ្នក​​​ ពេល​ខ្លះ​គឺ​គ្រប់គ្រាន់​​ឲ្យ​អ្នក​ដោះស្រាយ​បញ្ហា​នោះ ​ឬ​យ៉ាង​ហោច​ណាស់​អាច​ឲ្យ​អ្នក​ឈរ​លើ​ផ្លូវ​ឆ្ពោះ​ទៅ​រក​ដំណោះស្រាយ​បាន ​Cook បង្ហើប​ឡើង​យ៉ាង​ដូច្នេះ។
​នាង​បន្ថែម​ថា ​បើ​ទោះ​ជា​ពាក្យ​ដែល​អ្នក​​ចាំ​គាំទ្រ​អ្នក​និយាយប្រាប់​ត្រឹម​ពាក្យ​ដ៏​ ចាស់​គំរិល ជីវិត​ត្រូវ​តស៊ូ​ដោយ​គ្មាន​ដំណោះស្រាយ​ជាក់លាក់​ទល់​នឹង​បញ្ហា​ក្ដី ​ក៏​វា​អាច​ធ្វើ​ឲ្យ​អារម្មណ៍​អ្នក​ប្រសើរ​បាន​ដែរ។
សាកល្បង​យក​ចំណុច​ដែល​នាង​លើក​ឡើង​ ហើយ​ត្រូវ​នឹង​អ្នក​យក​ទៅ​អនុវត្ត​ល​មើល៎ថា ​អាច​ជួយ​ដល់​អ្នក​បាន​មែន​ឬ​អត់?

ចំលងចេញពី Sabay

No comments:

Post a Comment