2013/07/21

អ្នកក្រ​៖គិតពី​ចំណាយ ចំណែកអ្នកមាន៖គិតពីវិនិយោគ

លុយមិនដែលដេកទេ
អ្នក​ក្រ​ល្បី​ល្បាញ​ខាង​ចាយ​លើ​អ្វី​ដែល​គេ​រក​បាន។ ពួក​គេ​មិន​មែន​ពួកែ​ចាយ​ទេ​ ប៉ុន្តែ​ពួក​គេ​រក​បាន​តិច​ ហើយ​ត្រូវ​តែ​ចំណាយ​វា​ទាំង​អស់​ដើម្បី​អាច​រស់នៅ​បាន។ ដើម្បី​អាច​បន្ត​ការ​រស់​នៅ​ជាមួយ​ភាព​ខក​ចិត្ត​នេះ​ ពួក​គេ​ត្រូវ​បាន​រិះ​គន់​ដោយ​អ្នក​ជំនាញ​ហិរញ​វត្ថុ​ ដោយ​លើក​ឡើង​ថា​ពួក​គេ​គួរ​ចេះ​ដាក់​កម្រិត​​ខ្លួន​ឯង​ និង​កាត់​បន្ថយ​ការ​ចំណាយ​។​ មើល​ទៅ​ដូច​ជា​ល្អ​ ប៉ុន្តែ​ប្រហែល​ជា​អ្នក​ក្រ​ពិបាក​ធ្វើ​បន្តិច​។ ចំពោះ​ចំលើយ​របស់​អ្នក​មានវិញ​ គឺ​គិត​តែ​បង្កើត​ប្រាក់​ចំណូល​ទ្វេ​ជា​ពីរ​ឫ​ជា​បី​ថែម​ទៀត​ និង​បង្កើត​ទ្រព្យ​សម្បត្តិឩ្យ​បាន​គ្រប់​គ្រាន់​។ ដូច្នេះ​ពួក​គេ​នឹង​អាច​រស់​នៅ​​ដោយ​ភាព​សប្បាយ​រីក​រាយ​ ហើយ​គ្មាន​ការ​ព្រួយ​បារម្ភ។ វិធី​នេះ​អ្នក​អាច​ប្រើ​ប្រាក់​ដែល​នៅ​សល់​ដើម្បី​វិនិយោគ​លើ​អ្វី​ផ្សេង​ដូច​ជា៖​ ភាគ​ហ៊ុន​ ក្រុមហ៊ុន ឫ​សកម្ម​ភាព​ដែល​អាច​បង្កើត​ទ្រព្យ​សម្បត្តិ​ផ្សេង​ទៀត​ និង​ដែល​អ្នក​ចូល​ចិត្ត​។ អ្នក​មាន​ចេះ​តែ​មានទៅៗ​ ដោយ​សារ​ពួក​គេ​ដឹង​ថា​៖ពិភព​លោក​ទីផ្សា​សេរី​ទាំង​អស់​នឹង រីក​រាយ​ឩ្យ​ពួក​គេ​មាន​បាន​ នៅ​ពេល​ដែល​គេ​អាច​ដោះ​ស្រាយ​​បញ្ហា​បាន​កាន់​តែ​ច្រើន។ ការ​ដោះ​ស្រាយ​បាន​កាន់​តែ​ធំ​ ទ្រព្យ​សម្បត្តិ​កាន់​តែ​ច្រើន​ ដែលអ្នក​អាច​រក​បាន​។ នេះ​ជា​ហេតុ​ផល​មួយ​ផ្សេង​ទៀត​ ធ្វើ​ឩ្យអ្នក​មាន​ រឹត​តែ​មាន​ គឺ​ពួក​គេ​ដឹង​ពី​របៀប​រក​លុយ​បាន​២៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ​។ ហើយ​នេះ​មិន​មែន​មក​ពី​ពួក​គេ​វិនិយោគ​ធន​ធាន​ទាំង​អស់​នោះ​ទេ​។ អ្នក​មាន​ចូល​ចិត្ត​ចាយ​វាយ​ និង​រីក​រាយ​ដូច​មនុស្ស​ទូ​ទៅ​ដែរ​ ប៉ុន្តែ​ពួក​គេ​មាន​លុយ​ច្រើន​ ដូច្នេះ​ពួក​គេ​ក៏​វិនិយោគ​ដើម្បី​រក​ឩ្យ​បាន​កាន់​តែ​ច្រើន​ ដោយ​គិត​ជា​ភាគ​រយ​ឫ​អ្វី​ផ្សេង​ពី​ចំនួន​ប្រាក់​ដែល​នៅ​សល់​។ តើ​អ្នក​ចំណាយ​ពេល​ក្នុង​ការ​បង្កើត​សមត្ថភាព​រក​លុយ​បន្ថែម​បាន​ប៉ុន្មាន​ បើ​ធៀប​ទៅ​នឹង​ពេល​វេលា​ដែល​អ្នក​មើល​ទូរ​ទស្សន៍​ និង​ប្រើ​អ៊ីនធើណិត​? សម្រេច​ចិត្ត​បង្កើន​ប្រាក់​ទៅ​នឹង​ពេល​វេលា​ដែល​អ្នក​ក្នុង​រយះ​ពេល​២​ទៅ៥​ឆ្នាំ​បន្ទាប់​។ អ្នក​មិន​ទាន់​ដឹង​ពី​របៀប​ធ្វើ​នៅ​ឡើយ​ទេ​ ជំ​ហ៊ាន​ដំបូង​គឺ​ការ​សម្រេច​ចិត្ត​ដើម្បី​ធ្វើ​ឩ្យ​កើត​ឡើង​។

មនុស្ស​ចាស់​តែង​តែ​ផ្តល់​ដំបូន្មាន​ឩ្យ​ក្មេងៗ​សន្សំ​លុយ​ វា​ជា​ដំបូន្មាន​មិន​ល្អ​
កុំ​សន្សំ​ប្រាក់​១កាក់​១សេន​អី​ ចូរ​វិនិយោគ​វា​លើ​ខ្លួន​អ្នក​ទៅ(ទស្សនះ៖ ហិនរីហ្វ័ត)

១០ ​ចំណុច​ដែល​នារី​ចង់​បាន​ពី​បុរស

ចង់​ដឹង​ឬ​អត់​ថា ​ម៉េច​បាន​ជា​នារី​មិន​ចាប់​អារម្មណ៍​អ្នក? បើ​ចង់​ដឹង​​​ ដំបូង​ត្រូវ​ស្វែង​យល់​ពី​អ្វី​​ដែល​​នារីៗ​ចង់​បាន​ពី​បុរស​ជា​មុន​សិន។ អីចឹង សូម​​អាន​​ចំណុច​ ១០ ​យ៉ាង​ដែល​នារី​​ចង់​បាន​ពី​បុរស​ខាងក្រោម។
១.​បុរស​ដែល​គោរព​នាង
នេះ​អាច​ចាត់​ទុក​ជា​រឿង​ងាយ​ស្រួល​ធ្វើ ​ប៉ុន្តែ​អ្នក​ប្រាកដ​ទេ​ថា ​អាច​ធ្វើ​បាន? ​មនុស្ស​ប្រុស​មួយ​ចំនួន​តែង​គិត​ថា ​ខ្លួន​ឯង​ខ្លាំង​គ្រប់​យ៉ាង ​​ហើយ​មនុស្ស​ស្រី​គឺ​អន់​ជាង​ខ្លួន​ជានិច្ច។ ​​បើ​អ្នក​គិត​បែប​នេះ​ទៅ​ហើយ ​តើ​អ្នក​អាច​គោរព​នាង​ម៉េច​នឹង​កើត​ទៅ? ​ដើម្បី​ឲ្យ​ខ្លួន​អ្នក​អាច​គោរព​នាង​បាន ​លុះ​ត្រា​អ្នក​គិត​ថា ​នាង​មាន​អ្វី​ពិសេស​ដ៏​គួរ​ឲ្យ​ស្ញប់ស្ញែង​ដែល​អ្នក​គ្មាន។ ​​បើ​អ្នក​ចេះ​គោរព​នាង​ ​នាង​នឹង​គោរព​ស្រឡាញ់​អ្នក​វិញ​កាន់​តែ​ច្រើន​ជាង​មុន​ដែរ។
២.​បុរស​ដែល​ស្រឡាញ់​នាង​ពិត
​អ្នក​អាច​ទិញ​កាដូ​ថ្លៃៗ​ឲ្យ​នាង ​នាំ​នាង​ទៅ​ញ៉ាំ​អាហារ​នៅ​ភោជនីយដ្ឋាន​ប្រណីតៗ​ ​តែ​​សកម្មភាព​ទាំង​នោះ​មិន​មែន​មាន​ន័យ​ថា ​អ្នក​ស្រឡាញ់​នាង​ពិត​នោះ​ទេ។ ​​ក្ដី​ស្រឡាញ់​ពិត​គឺ ​​ការ​ចែក​រំលែក​ ​ការ​ឈឺឆ្អាល​  ការ​បង្ហាញ​នាង​តាម​រយៈ​​​សកម្មភាព​តូចៗ​ប្រចាំ​ថ្ងៃ​។​ ក្រោយ​​ត្រឡប់​ពី​ការងារ​វិញ ​តើ​អ្នក​មាន​ធ្លាប់​គិត​ទុក​មុន​ថា​ ត្រៀម​ពេល​សម្រាប់​និយាយ​ជាមួយ​នាង ​ឬ​ដើរ​លេង​ជាមួយ​នាង​ដែរ​ឬ​ទេ? ​បើ​អ្នក​ស្រឡាញ់​នាង​មែន ​មិន​ថា អ្នក​រវល់​យ៉ាង​ណា​ ក៏​អ្នក​អាច​រំលែក​ពេលវេលា​បាន​ជានិច្ច​ បើ​ទោះ​ជា​ពេល​វេលា​នោះ​រាង​ខ្លី​បន្តិច​ក៏​ដោយ។

2013/07/05

ផ្ទុកឯកសាររហូតដល់ 20 GB

ចុចទីនេះ Copy
បើ​និយាយ​ពី​ការ​ភ្លេច​នោះ​គឺខ្ញុំរាប់​មិន​ភ្លេច​ទេ ហើយ​ការ​ភ្លេច​​នេះ​​បា​ន​ធ្វើអោយ​ខ្ញុំ​ខឹង​ទៀត​ផង​   បាន​ឃើញ​ដូច្នេះ​បាន​ជា​ខ្ញុំ​តែង​​តែរក្សា​ទុកឯកសារ​តាម​ Online Storage ម្តង​។ ព្រោះ​ការ​រក្សា​ទុកឯក​សារ​​តាម​ Flash​ រឺ​តាម​ HDD​ គឺ​មាន​ការ​ពិបាក​ នឹង​​ពេល​ខ្លះពេល​ភ្លេច​ទៀត​ធ្វើ​អោយ​យឺត​យ៉ាវ​ការ​ងារ​ទៀត​​ផង ហើយ​ការ​ផ្ទុក​ឯកសារ​តាម​ Online​ Storage នោះមាន​ច្រើន​ប្រភេទ​​ណាស់ ​មាន​ដូច​ជា Icloud, Google, Ifile, Sky, dropbox​, Homeshare, ......តែពេលនេះខ្ញុំ​សូម​លើក​យក​​ការ​​ផ្ទុក​ឯក​សារ​តាម​រយះ​កម្ម​វិធី​​មួយ​ឈ្មោះ​ថា ​COPY ព្រោះ​ការ​ផ្ទុក​​នៅ​​​ទុក Online​ Storage ផ្សេង​​​នោះ​មានទំហំ​កំនត់​ហើយ​តិច​ទៀត​ផង តែ​ឥលូវ​​នេះ​សាក​​​ល្បង​​​ប្រើ​​ ​​Copy​ ដែល​អាចមាន​ទំហំ​ដល់​​ 20 GBម្តង​មើល៍​។
បន្ទាប់​ពី​​អ្នក​​ចុះ​ឈ្មោះ​ប្រើ​ប្រាស់​សេវាកម្មនេះ នៅ​ពេល​ដែល​អ្នក​ចុះ​ឈ្មោះ​​អ្នក​នឹង​បាន​ទំហំ​15​GB​​ហើយ​បើ​សិន​ចង់​បាន​20​GB​អ្នក​​ត្រូវ​តែ​ប្រើ​ Link នេះហើយ​ Confirm ក្នុង Mail​ ដែល​អ្នក​យក​ចុះ​ឈ្មោះ​។សូម​រីក​រាយ​ក្នុង​ការ​ផ្ទុក​ឯកសារអនឡាន​នេះ​។

សន្សំ credit ដូរយក Free iTunes Gift card

ឥលូវនេះ​ខ្ញុំ​សូម​ណែនាំអ្នក​នៅកម្ម​វិធីមួយ​ ដែល​វា​ជា​កម្ម​វិធី​មួយ​ដែល​អាច​​អោយ​លោក​អ្នក​សន្សំ​នៅ​ Credit ក្នុង​ការ​ដូរ​យក​លុយ​(free iTunes gift card)សម្រាប់​ទិញ​កម្ម​វិធី​ផ្សេងពី​ Appstore រឺ​ទិញ​ទំនិញ​​ក្នុង​​Game Online ហើយ​ក្នុង​ការ​សន្សំ​នេះ​តម្រូវ​អោយលោក​បើក​​វា​នឹង​​តំឡើង​​ពី​ Browser (Safari,Opera, Firefox...ដែល​មាន​​ក្នុង​ទូរ​ស័ព្ទ​របស់​លោក​អ្នក​ហើយ​នឹង Download កម្ម​វិធី​ទាំង​នោះ​មកប្រើ​ក្នុង​រយះ​ពេល៣០​វិនាទី ​ដូចនេះសូម​មើល​​តាម​រូប​ភាពខាង​ក្រោម​
@ ជំហានទី1បើក safari

មណ្ឌលគីរីហត់តែសប្បាយ

This is our group during study history at PUC. A busy time, a happy time, a fear time, a outside food time, a fun time, a copy time, a art performance time and I called it a photo time also. We have 5 member in one group to work together and sometime we had lunch at school together. We smile, we laugh and we had fun story to talk in that time. Hey, a u ready? This is the word we always asked together because we had many assignment and messy sometime.
បន្ទាប់ពីម៉ោងប្រវត្តិសាស្រ្ត

2013/07/04

"Are you exited to be 20?"

On the day before 15 March, someone stroked me with a question in Facebook I never put my thought into it. The question was, “Are you excited to be 20?” I never came across this thought before and I could barely answer it. Minutes have passed and I still can not come up with an answer. Slowly then, I lied my head on the pillow, kept my phone aside, placed my hand on my forehead, looked out my window, and started to ask myself the same question again and again.
After all, I thought it through. I knew that I could not let go of the perfect memories I had in the past and there are million of times I cried because I wish I could go back there. Remaining as an innocent child is like living in a world with no worries. However, I have to move on. I might not know what tomorrow will bring, but I know that it is going to be a tough path. Somehow I am afraid but I keep encouraging myself. From 20 on, I will have to learn the responsibilities and to make clear decision even though I hate to choose between things or people. Can’t I just have to stick with one person for the rest of life? I really have no idea what I can do with my life later on or whether I still have to follow the damn rules they put me into. I am an adult now, when will my life belong to me? I experienced a lot of disappointments lately. Perhaps there are even tougher situation than I thought. I will have to be ready!
Overall, I am still not accurate to say whether I am excited to be 20 or only half of the percentage. Nevertheless, one thing I like about 20 is that I get to graduate from “hell"and enter university. Furthermore, I get to work and earn cash. Ugh, can’t wait!

របៀប​ដក​ចេញ Attribution របស់ Blogspot Template

នៅ​ពេល​លោក​អ្នក​​ប្រើ Template ដែល​ផ្តល់​ស្រាប់ ឬ​ផ្សេងៗ​ទៀត​ដែល Blogspot ដាក់​អោយ​ប្រើ​នោះ វា​​តែងតែ​មាន​ពាក្យ​មួយ​ឃ្លា​នៅ​​បាត​ប្លក​មក​ថា ឈ្មោះ Template. Powered by Blogger ឧទាហរណ៍ Simple template. Powered by Blogger ។ លោក​អ្នក​អាច​កែ​ពាក្យ​ទាំង​នោះ​បាន​ដែរ​តែ​មាន​កំណត់ ដូច្នេះ​បើ​ចង់​កែ​ទៅ​តាម​ការ​ចង់​បាន​ដោយ​សេរីនោះ​សូម​មើល​ខាង​ ក្រោម​នេះ ៖

- ជា​ធម្មតា អ្នក​អាច​ចូល​ទៅ​កែ​ប្រែ​តាម​រយៈ Layout >> រួច​ចុច​លើ Edit របស់ Attribution gadget
បានត្រឹមបន្ថែមពាក្យប៉ុណ្ណោះ
- ​លោក​អ្នក​មាន​សិទ្ធិ​​​ត្រឹម​សរសេរ​ពាក្យ​​បន្ថែម រីឯ​ពាក្យ​ថា Simple template. Powered by Blogger គឺ​
មិន​អាច​កែប្រែ​បាន​ទេ​។ ដើម្បី​កែ​ប្រែ​បាន​ទាំងអស់​នោះ លោក​អ្នក​ត្រូវ​ដោះ​សោ Attribution gadget