|
លុយមិនដែលដេកទេ |
អ្នកក្រល្បីល្បាញខាងចាយលើអ្វីដែលគេរកបាន។
ពួកគេមិនមែនពួកែចាយទេ ប៉ុន្តែពួកគេរកបានតិច
ហើយត្រូវតែចំណាយវាទាំងអស់ដើម្បីអាចរស់នៅបាន។
ដើម្បីអាចបន្តការរស់នៅជាមួយភាពខកចិត្តនេះ
ពួកគេត្រូវបានរិះគន់ដោយអ្នកជំនាញហិរញវត្ថុ
ដោយលើកឡើងថាពួកគេគួរចេះដាក់កម្រិតខ្លួនឯង
និងកាត់បន្ថយការចំណាយ។ មើលទៅដូចជាល្អ ប៉ុន្តែប្រហែលជាអ្នកក្រពិបាកធ្វើបន្តិច។
ចំពោះចំលើយរបស់អ្នកមានវិញ
គឺគិតតែបង្កើតប្រាក់ចំណូលទ្វេជាពីរឫជាបីថែមទៀត
និងបង្កើតទ្រព្យសម្បត្តិឩ្យបានគ្រប់គ្រាន់។
ដូច្នេះពួកគេនឹងអាចរស់នៅដោយភាពសប្បាយរីករាយ ហើយគ្មានការព្រួយបារម្ភ។
វិធីនេះអ្នកអាចប្រើប្រាក់ដែលនៅសល់ដើម្បីវិនិយោគលើអ្វីផ្សេងដូចជា៖
ភាគហ៊ុន ក្រុមហ៊ុន ឫសកម្មភាពដែលអាចបង្កើតទ្រព្យសម្បត្តិផ្សេងទៀត
និងដែលអ្នកចូលចិត្ត។ អ្នកមានចេះតែមានទៅៗ
ដោយសារពួកគេដឹងថា៖ពិភពលោកទីផ្សាសេរីទាំងអស់នឹង រីករាយឩ្យពួកគេមានបាន
នៅពេលដែលគេអាចដោះស្រាយបញ្ហាបានកាន់តែច្រើន។
ការដោះស្រាយបានកាន់តែធំ ទ្រព្យសម្បត្តិកាន់តែច្រើន
ដែលអ្នកអាចរកបាន។ នេះជាហេតុផលមួយផ្សេងទៀត ធ្វើឩ្យអ្នកមាន
រឹតតែមាន គឺពួកគេដឹងពីរបៀបរកលុយបាន២៤ម៉ោងក្នុងមួយថ្ងៃ។
ហើយនេះមិនមែនមកពីពួកគេវិនិយោគធនធានទាំងអស់នោះទេ។
អ្នកមានចូលចិត្តចាយវាយ និងរីករាយដូចមនុស្សទូទៅដែរ
ប៉ុន្តែពួកគេមានលុយច្រើន
ដូច្នេះពួកគេក៏វិនិយោគដើម្បីរកឩ្យបានកាន់តែច្រើន ដោយគិតជាភាគរយឫអ្វីផ្សេងពីចំនួនប្រាក់ដែលនៅសល់។
តើអ្នកចំណាយពេលក្នុងការបង្កើតសមត្ថភាពរកលុយបន្ថែមបានប៉ុន្មាន
បើធៀបទៅនឹងពេលវេលាដែលអ្នកមើលទូរទស្សន៍ និងប្រើអ៊ីនធើណិត?
សម្រេចចិត្តបង្កើនប្រាក់ទៅនឹងពេលវេលាដែលអ្នកក្នុងរយះពេល២ទៅ៥ឆ្នាំបន្ទាប់។
អ្នកមិនទាន់ដឹងពីរបៀបធ្វើនៅឡើយទេ
ជំហ៊ានដំបូងគឺការសម្រេចចិត្តដើម្បីធ្វើឩ្យកើតឡើង។
មនុស្សចាស់តែងតែផ្តល់ដំបូន្មានឩ្យក្មេងៗសន្សំលុយ
វាជាដំបូន្មានមិនល្អ
កុំសន្សំប្រាក់១កាក់១សេនអី
ចូរវិនិយោគវាលើខ្លួនអ្នកទៅ(ទស្សនះ៖ ហិនរីហ្វ័ត)
No comments:
Post a Comment